Client Operating Systems & Network Operating Systems

ជាដំបូងអ្នកគួយល់អំពីកន្សោមពាក្យថា client និង server ជាមុនសិន។

តើអ្វីទៅជាclient computer? អ្នកអាចគិតថាclientគឺជាកុំព្យូទ័រនៅក្នុងបណ្ដាញ(network)របស់អ្នក ដែលអ្នកប្រើប្រាស់បណ្ដាញធ្វើសកម្មភាពផ្សេងដូចជា៖ downloading a file​ ពីserver computer, ឫក៏អ្នកប្រើប្រាស់browser(chrome, firefox,..)ដើម្បីចូលទៅកាន់webpageផ្សេងៗ។

តើអ្វីទៅជាserver computer? client computer បង្កើតកាភ្ជាប់ទៅនឹងserver computer ហើយចូលទៅប្រើប្រាស់សេវាកម្មដែលផ្ទុកនៅលើserver computer។ Server មិនមែនមានន័យត្រឹមតែ​សំរាប់តែអ្នកប្រើប្រាស់បណ្ដាញចូលទៅកាន់អុីនធឺណេត ឫក៏ធ្វើការងារនោះទេ តែcomputer server បានដំឡើង​ប្រពន័្ធប្រតិបត្តិការ ហើយនិងsoftware​ដែលមានមុខងារពិសេស​ដើម្បីបម្រើnetwork client​ជាមួយ​ មួយឫច្រើសេវាកម្មជាបន្តបន្ទាប់ ដោយមិនមានការសំរាក។

ប្រពន្ធ័ប្រតិបត្តិការ(Operating System OS) គឺជាផ្នែកសំខាន់បំផុតនៅក្នុងចំនោមsoftwareជាច្រើន ដែលនឹងត្រូវដំណើរការមុនគេ(loaded initially)នៅលើកុំព្យូទ័រដោយ bootstrap program។ OSត្រួតពិនិត្យ(control)ស្ទើរតែគ្រប់​ធនធាន​ទាំងអស់នៅក្នុងកុំព្យូទ័រ(resources in a computer)ដូចជា networks, data storage, user & user passowrd database, peripheral devices etc.។ ប្រពន្ធប្រតិបត្តិការ​ដែលនិយម​ប្រើប្រាស់សព្វថ្ងៃមានដូចជា Microsoft Windows, Mac OS X, Unix/Linux,..។

Network Operating Systems -NOS(Server Operating Systems)

កុំព្យូទ័រ Network Server ផ្ដល់បណ្ដាសេវាកម្មរបស់វាដល់ក្រុមនៃឧបករណ៍Network Client។ ជាធម្មតាកុំព្យូទ័រserverជាប្រភេទដែលមានcomputing resourceច្រើនដូចជា Processors & Processing Power, Physical Memory (RAM), ទំហំផ្ទុកទិន្ន័យធំជាដើម បើប្រៀបទៅនឹង​កុំព្យូទ័រ​client។ ​ម៉ាសុីនកុំព្យូទ័រserverដំណើរការ ​Server Operating Systemហើយគេថែមទាំងហៅថា ​Network Operating System (NOS) ផងដែរ ដែលជាធម្មតាមានលក្ខណៈ និងសមត្ថភាព​ដំណើរការ​ខ្ពស់​បើបើធៀបនឹងប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រclient។ កុំព្យូទ័រServerអាចនឹងត្រូវបានដំឡើង​ដោយ​software​ពិសេស ដើម្បីមានមុខងារជាServer។ Softwareពិសេសអនុញ្ញាតអោយកុំព្យូទ័រserver​មានមុខងារ​ជាក់លាក់​ដូចជា Filer Server, Web Server, Mail Server, Directory Server -ល-។

NOSមានសមត្ថភាពច្រើនជាងប្រពន្ធប្រតិបត្តិការclient workstation(or Desktop)ធម្មតា។

NOSពេញនិយមមានដូចរៀបរាប់ខាងក្រោម៖
  • Windows NT(obsolete)
  • Windows 2000(obsolete)
  • Windows 2003 (Legacy)
  • Windows 2008 /Windows 2008 R2 (Legacy)
  • Unix (Oracle Solaris, IBM AIX, HP UX, NetBSD, OpenBSD, SCO Unix etc)
  • GNU/Linux (RedHat Enterprise Linux, Debian Linux, SUSE Enterprise, Ubuntu Server, CentOS Server, mandriva, Fedora etc.)

Client Operating System -COS(Workstation Operating Systems, or Desktop Operating Systems)

COSដែលពេញនិយមមានដូចជា៖
  • Windows 95/98/ME (obsolete)
  • Windows NT Workstation/ Windows 2000 Professional (obsolete)
  • Windows XP (Legacy)
  • Windows 7 (Legacy)
  • Windows 8/ Windows 8.1 (Current)
  • RedHat Enterprise Linux Desktop
  • SuSE Desktop
  • Ubuntu Desktop
  • Linux Mint