តើអ្វីទៅជា Network?

A computer network គឺក្រុមនៃកុំព្យូទ័រ ឫជាប្រពន្ធ័នៃការតភ្ជាប់device(ឧបករណ៍)រវាងគ្នាក្នុងគោល​បំណង​​បង្កើតទំនាក់ទំនង ឫក៏ចែកចាយresources(ធនធាន ដូចជា files, printer,…) និង សេវាកម្ម​(services) ដោយប្រើប្រាស់common standard​​​ (ស្តង់ដារួម) ហៅថា protocol។ ដើម្បីបង្កើត និងតភ្ជាប់បានជាបណ្ដាញកុំព្យូទ័រ យើងត្រូវការកុំព្យូទ័រ(clients and servers) និងឧបករណ៍ហេដ្ឋារ​ចនាសម្ពន្ធ​បណ្ដាញ។

Note

Client ជាផ្នែកមួយនៃកុំព្យូទ័រ(hardware or software)ដែលaccessសេវាកម្ម​ដែលអាច​ផ្ដល់ដោយserver។​ ចំនែក server នៅលើកុំព្យូទ័រផ្សេងគ្នា (ឫក៏លើកុំព្យូទ័រតែមួយ) ដែល​client​​អាច​ចូល​ទៅប្រើប្រាស់សេវាកម្ម(aceess the service)តាមរបៀបnetwork។ (ប្រភពនៅទីនេះ)

../_images/Client-server-model.png
បណ្ដាញផ្ដល់អោយយើងមានភាពងាយស្រួលដូចជា៖
  • ទំនាក់ទំនង
  • ការសិក្សា
  • ការងារ
  • ការកំសាន្ដ

ក្រលេកមកមើលឧទាហរណ៍ខាងក្រោម៖

../_images/network_of_two_computers_only.jpg

នៅក្នុងរូបខាងលើ យើងឃើញមានកុំព្យូទ័រចំនួនពីរតភ្ជាប់គ្នាដោយប្រើប្រាស់ខ្សែ(cable)។ ទំរង់Networkដ៏តូចមួយនេះអាចប្រើសំរាប់ផ្លាស់ប្ដូរ(exchange)ទិន្នន័យរវាងគ្នាបាន។

../_images/network_with_hub.jpg

ចំនែកឯនៅក្នុងរូបនេះវិញ គឺមានកុំព្យូទ័រច្រើនតភ្ជាប់គ្នា ដោយប្រើHub ឫក៏Switchជាចំនុចកណ្ដាលដែលអាចពង្រីកទំរង់Networឪ្យធំជាងមុន។

ធាតុផ្សំនៃNetwork៖

../_images/coponents.jpg

សូមអ្នកកុំអាលបារម្ភបើមិនទាន់យល់អ្វីទៅជា Hub? Switch? ខ្ញុំនឹងបកស្រាយពន្យល់ជាបន្តបន្ទាប់បន្តិចទៀតនេះ។