ប្រភេទខ្សែUTP

../_images/RJ45-Wire-Positions.png

ដូចដែលបានរៀបរាប់ខាងលើ ប្រភេទខ្សែកាបtwisted-pairមានពីរប្រភេទ គឺUTP & STP។

ហើយក្នុងនោះដែរUTP ក៏ចែកចេញជា៣បីប្រភេទទៀតគឺ
  • Straight-through cable
  • Crossover cable
  • Rollover cable

ខ្សែកាបStaight-through

ប្រភេទនេះប្រើសំរាប់ក្នុងការភ្ជាប់
  • Host/computer to switch or hub
  • Router to switch or hub
../_images/straight.png

ហើយខ្សែ៤តែប៉ុណ្ណោះត្រូវបានប្រើក្នុងការភ្ជាប់ឧបករណ៍Ethernet។ គឺខ្សែលេខ ១ ២ ៣ និង៦។ ដោយគ្រាន់តែភ្ជាប់ខ្សែលេខ 1-1, 2-2, 3-3 និង 6-6។ .. Note:: ចំពោះកុំព្យូទ័រ និង Router ខ្សែទី១ និងទី២សំរាប់បញ្ជូនទិន្ន័យ រីឯខ្សែទី៣ និងទី៦សំរាប់ទទួលទិន្ន័យ។ Hubs & Switch ប្រើខ្សែលេខ ១ និង២ ដើម្បីទទួលទិន្ន័យ ឯខ្សែទី ៣ និង​៦​សំរាប់​បញ្ជូនទិន្ន័យ។ នេះជាមូលហេតុដែល ប្រសិនបើអ្នកចង់ភ្ជាប់កុំព្យូទ័រទៅ កុំព្យូទ័រត្រូវប្រើ​ខ្សែកាបcrossover។ គួចំនាំថា ប្រើសំរាប់តែខ្សែកាបEthernet​ប៉ុណ្ណោះ វាមិនដំណើរការជាមួយ voice, Token Ring, ISDNនោះទេ។

ខ្សែកាបCrossover

ខ្សែកាបcrossoverប្រើសំរាប់ភ្ជាប់
  • Switch to switch
  • Hub to hub
  • Hub to switch
  • Host to host
  • Router direct to host

ចំពោះការតភ្ជាប់វិញគឺ ខ្សែទី១ភ្ជាប់ទៅខ្សែទី៣ ខ្សែទី២ភ្ជាប់ទៅនឹងខ្សែទី៦ រវាងផ្នែកនីមួយៗ។

../_images/cross.png

ខ្សែកាបRollover

ខ្សែកាបប្រភេទនេះ មិនប្រើសំរាប់ភ្ជាប់ទៅEthernetជាមួយគ្នានោះទេ តែអ្នកអាចប្រើសំរាប់ភ្ជាប់Ethernet​ដើម្បីភ្ជាប់hostទៅនឹងrouter console serial communication (com)​ port។

../_images/rollover-cable.jpg